
សូមចម្រើនពរថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ៖
– លោក គិត សុផាត អភិបាលរងខេត្តកោះកុង មន្ទីរអភិវឌ្ឍជនបទ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈឺ វ៉ា អភិបាល គណៈអភិបាលខេត្តកោះកុង
-លោកផាត់ ប៊ុនហ៊ួរអគ្គនាយករង L Y Pគ្រុបនិងលោកស្រី ខេមដាលីយ៉ា
លោក កែវ នីបូរ៉ា សមាជិកក្រុមព្រឹក្សាស្រុក និង លោក ខេង សំខាន់ អភិបាលរងស្រុក តំណាលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ និងមន្ត្រីរាជការក្នុងស្រុក
ឯកឧត្តមឈឹម ណឹម និងលោកជំទាវព្រមទាំងបុត្រ
លោកជីកទុននិងលោកស្រីង៉ូវ សុព្រមទាំងបុត្រ
ដែលមានសទ្ធាជ្រះថ្លាបាននាំយក នូវទេយ្យទាន ចតុប្បច្ច័យ និងទៀតចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តអង្គសិលាមុនី (ហៅវត្ត ថ្មស)
៚ អាត្មាភាព សូមប្រសិទ្ធិពរជ័យសិរីមហាប្រសើរសុខចម្រើនចូលកើតមានដល់ លោកអភិបាលរង នៃគណៈអភិបាលខេត្ត និងក្រុមការងារ ទាំងអស់ ដែលជាម្ចាស់ទានគ្រប់រូប បានបរិបូណ៍ដោយភោគសម្បត្តិ បរិវាសម្បត្តិ យសសម្បត្តិ បញ្ញាសម្បត្តិ សុខភាពល្អ កាយពលមាំមួន អាយុវែងយឺនយូរ និងបានសម្រេចដោយព្រះពុទ្ធមង្គលពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាកខានឡើយ។







































