
(បរទេស)៖ លោក Kevin Lamour ដែលកាន់តួនាទីជាប្រធានមន្រ្តីប្រតិបត្តិសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ត្រូវបានដកចេញពីតួនាទីហើយនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមរិះគន់នូវគម្រោងលក់ភាគហ៊ុន World Cup ដែលស្នើឡើងដោយលោក Gianni Infantino។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Lamour ត្រូវបានដកចេញពីតួនាទី COO (Chief Operating Officer) ជាផ្លូវការហើយ ដោយមានរយៈពេលតិចជាង ៣សប្តាហ៍ ក្រោយពេលរួមលោកបានរិះគន់លោក Infantino យ៉ាងចាស់ដៃរួចមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FIFA តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ថា «ទំនាក់ទំនងរវាងលោក Lamour និង FIFA បានឈានដល់ទីបញ្ចប់ហើយគិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ FIFA ក៏សូមថ្លែងអំណរគុណចំពោះលោក Kevin ក្នុងរយៈពេលកាន់តំណែង ២ឆ្នាំរបស់លោក និងសូមជូនពរជួបតែសំណាងល្អទៅថ្ងៃអនាគត»។
ការរិះគន់លោក Infantino របស់លោក Kevin នៅតែបន្តធ្វើឡើង ស្របពេលមន្រ្តីជាន់ខ្ពស់ផ្នែកប្រឹក្សាគឺលោក Carlos Cordeiro ក៏បានលាឈប់នាពេលថ្មីៗនេះ។
មន្រ្តីមកពីអង្គការមនុស្សធម៌ FIFA គឺ FairSquare ក៏បានសរសេរសំបុត្រផ្ញើទៅកាន់ FIFA ដែលទាមទារឱ្យលោក Infantino មិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតទៀតឡើយ៕





























