ឯកឧត្តម គីម រិទ្ធី៖ គម្រោង «តាកឹងបៃតង» នឹងក្លាយជាកាតាលីករជំរុញសេដ្ឋកិច្ច និងសន្តិសុខស្បៀងនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ក្នុងគោលបំណងលើកកម្ពស់ផលិតភាពកសិកម្ម និងជំរុញការអភិវឌ្ឍជនបទប្រកបដោយចីរភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្ត «គម្រោងអភិវឌ្ឍន៍កសិកម្ម» ស្ថិតនៅក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន។
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំខេត្តនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ អជ្ញាធរដែនដី និងតំណាងសហគមន៍ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រក្នុងការប្រែភូមិសាស្ត្រមួយនេះឱ្យទៅជាតំបន់ផលិតកម្មកសិកម្មគំរូ។
ភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យកសិកម្ម ជំរុញការដាំដុះតាមគោលការណ៍ធម្មជាតិ/បៃតង កែលម្អប្រព័ន្ធប្រភពទឹកស្រោចស្រព និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារ។

  បង្កើនប្រាក់ចំណូលប្រជាកសិករ បង្កើតការងារក្នុងមូលដ្ឋាន និងកសាងសហគមន៍កសិកម្មដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ពីសារខាន់នៃការសហការគ្នាយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរពាក់ព័ន្ធ និងប្រជាសហគមន៍ ដើម្បីធានាឱ្យគម្រោងនេះសម្រេចបានលទ្ធផលផ្លែផ្កានិងមានចីរភាពវែងឆ្ងាយ។ ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស ចុះសិក្សាផ្ទាល់ និងពន្លឿនការងារតាមដំណាក់កាលនីមួយៗឱ្យមានប្រសិទ្ធភាពខ្ពស់។
ការរៀបចំផែនការអភិវឌ្ឍន៍នេះ គឺជាផ្នែកមួយនៃគោលនយោបាយអាទិភាពរបស់ខេត្តព្រះវិហារ ក្នុងការផ្លាស់ប្តូរមុខមាត់ការធ្វើកសិកម្មបែបគ្រួសារឱ្យទៅជាកសិកម្មពាណិជ្ជកម្មបែបទំនើប ដើម្បីរួមចំណែកដល់ការលើកកម្ពស់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ៕ដោយ សួន ពិសិត