អភិបាលស្រុកស្ទោងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននិងរួមគ្នាកម្ទេចជម្រកមូសខ្លាដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម

(កំពង់ធំ)÷ លោក សាយកំឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង បានធ្វើការអំពាវនាវនេះក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណើរសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោងកាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម ដែលកំពុងមានការកើនឡើងនៅក្នុងរដូវភ្លៀងនេះ ដើម្បីការពារសុខភាព និងជីវិតរបស់ក្រុមគ្រួសារ ជាពិសេសកុមារតូចៗ។ ហើយត្រូវអនុវត្តវិធានការសំខាន់ៗក្នុងការលុបបំបាត់ជម្រកមូសខ្លា ដើម្បីកាត់ផ្តាច់ប្រភពកកើតមូសខ្លា ធ្វើអនាម័យជុំវិញផ្ទះឱ្យបានជាប់លាប់ ត្រូវលាងសម្អាតពាង លូ អាងទឹក ឬធុងស្តុកទឹកប្រើប្រាស់ឱ្យបាន ២ដងក្នុងមួយសប្តាហ៍ និងគ្របគម្របឱ្យបានជិតល្អ ដាក់ថ្នាំអាបែតនៅក្នុងអាង ឬពាងទឹកដែលមិនអាចគ្របបាន ដើម្បីសម្លាប់ដង្កូវទឹក ឬចិញ្ចឹមត្រីក្រឹមឱ្យស៊ីដង្កូវទឹក ប្រមូល និងកម្ទេចចោលនូវសំបកកង់ឡាន សំបកដប កំប៉ុង ត្រឡោកដូង ឬវត្ថុដក់ទឹកផ្សេងៗជុំវិញបរិវេណផ្ទះ។

ការថែរក្សាការពារខ្លួននិងសមាជិកគ្រួសារកុំឱ្យមូសខ្លាខាំមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដែលច្រើនខាំមនុស្សនៅពេលថ្ងៃ (ព្រលឹមស្រាងៗ និងពេលរសៀល) ត្រូវគេងក្នុងមុងជានិច្ច ទោះបីជាគេងនៅពេលថ្ងៃ ឬពេលយប់ក៏ដោយ ពាក់អាវដៃវែង និងខោជើងវែងដល់កុមារ ដើម្បីបិទបាំងស្បែកកុំឱ្យមូសខាំ ប្រើប្រាស់ឡេ ឬថ្នាំបាញ់ដេញមូស និងបើកបង្អួចឱ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកាត់បន្ថយភាពងងឹតដែលមូសចូលចិត្តជ្រកកោន។

ការសង្គ្រោះបឋមនិងការបញ្ជូនទៅពិនិត្យ medical/គ្រូពេទ្យលោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា ប្រសិនបើសមាជិកគ្រួសារមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ប្រញាល់ចាត់វិធានការជាបន្ទាន់៖

លោកបន្ថែមថា ប្រសិនបើក្តៅខ្លួនខ្លាំងភ្លាមៗ (៣៩°C-៤០°C) ឈឺក្បាល ឈឺត្របកភ្នែក ឈឺសាច់ដុំ ឬមានស្នាមអុចក្រហមលើស្បែកត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលជិតបំផុតឱ្យបានលឿនបំផុត (ក្នុងរង្វង់ ២៤ ទៅ ៤៨ ម៉ោង)។

ជាមួយគ្នានេះលោកបានណែនាំដល់អាជ្ញាធរឃុំត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយណែនាំ និងធ្វើយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លានិងបង្ការជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋានឱ្យអស់ពីលទ្ធភាពនិងដូចភ្លៀងរលឹម។

ជាមួយគ្នានេះលោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឧកញ៉ា លីម ប៊ុនណ្ណា និងលោកជំទាវ ថុងធីតា ដែលបានឧបត្ថម្ភផ្លែក្រូចពោធិ៍សាត់ចំនួន300ថង់ ដល់កុមារអ្នកជំងឺព្រមទាំងក្រុមគ្រូពេទ្យនៅក្នុងទីមន្ទីរពេទ្យបង្អែកស្ទោង ។ ហើយលោកក៏បានកោតសរសើរខ្ពស់ដល់បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យដែលបានខិតខំព្យាបាលអ្នកជំងឺទូទៅ ជាពិសេសជំងឺគ្រុនឈាមដោយ ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងឆាប់ជាសះស្បើយ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង