សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយ និងថវិកាចែកជូនវីរកងទ័ពការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ឆុន វីរៈ ប្រធានសាខាសមាគម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តីប្រធានសមាគម, ឯកឧត្តមបណ្ឌិត ឌីម សុខុន អគ្គលេខាធិការសមាគម និង លោក ហង្ស រ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម បានចុះផ្ទាល់ដើម្បីនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនដល់វីរកងទ័ពផ្នែករថក្រោះ និងកាំភ្លើងធំ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកានៃសមាគមយ៉ាងច្រើនកុះករ រួមមាន៖
លោក ហោ តូ ទីប្រឹក្សាសមាគម
ព្រះតេជគុណ ហង្ស ថៃយុទ្ធ គង់នៅវត្តអណ្ដូងថ្មមាស
លោក សុខ ថៃ ប្រធានគម្រោង
លោក សុខ ផល អនុប្រធានគម្រោង
លោក ជួង សុវណ្ណអាង ទីប្រឹក្សា និងតំណាងសារព័ត៌មាន
លោក វិទ្ធ រិទ្ធ តំណាងសារព័ត៌មានអង្គភាព «ម្សិលមិញ ថ្ងៃនេះ»
លោក លឹម ខេង អ្នកយកព័ត៌មាន
លោក វ៉ាយ ង៉ែត ទីប្រឹក្សាសមាគម
លោក ហ៊ាង ហ៊ីម ម្ចាស់អំណោយ ព្រមទាំងក្រុមការងារនៃសមាគមជាច្រើនរូបទៀត។
សម្ភារ និងថវិកាដែលបាននាំយកទៅឧបត្ថម្ភជូនដល់វីរកងទ័ពនាឱកាសនោះ រួមមាន៖
ថវិកាសរុប ៥០ ម៉ឺនរៀល និងថវិកាឧបត្ថម្ភបន្ថែមពី លោក ហោ តូ ចំនួន ១០ ម៉ឺនរៀល)
ទឹកបរិសុទ្ធ ចំនួន ៨០ យួរ
ស្ករស ទម្ងន់ ៥ គីឡូក្រាម
ប៊ីចេង ទម្ងន់ ៣ គីឡូក្រាម
ម្សៅរ៉ូឌី ទម្ងន់ ៣ គីឡូក្រាម
អំបិលអ៊ីយ៉ូត ទម្ងន់ ៥ គីឡូក្រាម
ប្រេងឆា (ដបធំ) ចំនួន ២ ដប
ទឹកត្រី, ទឹកស៊ីអ៊ីវ, និងទឹកសៀង ចំនួន ១ យួរក្នុងមួយមុខ
មី ចំនួន ១ កេះ
ធូបមូស (ប្រអប់ធំ) ចំនួន ៤ ប្រអប់
សាប៊ូលាងចាន (ដបធំ) ចំនួន ៤ ដប
សម្ភារប្រើប្រាស់ទូទៅ ចំនួន ១ ថង់ធំ។

ថ្លែងនៅក្នុងឱកាសនោះ លោក ឆុន វីរៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី, ឯកឧត្តមបណ្ឌិត ឌីម សុខុន និង លោក ហង្ស រ៉ាត់។ លោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមតែងតែយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ចទាំងស្មារតី និងសម្ភារ ចំពោះវីរកងទ័ពដែលបាន និងកំពុងខិតខំបូជាកម្លាំងកាយចិត្ត ហ៊ានលះបង់ជីវិតដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនមាតុភូមិកម្ពុជា។
ជាការឆ្លើយតប តំណាងអង្គភាពវីរកងទ័ពឈរជើងនៅតាមព្រំដែន បានសម្តែងនូវកតញ្ញូតាធម៌ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ ព្រះសង្ឃ ម្ចាស់អំណោយ និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ និងនាំយកអំណោយដ៏ថ្លៃថ្លានេះមកជួយឧបត្ថម្ភគាំទ្រនាពេលនេះ។ តំណាងកងទ័ពក៏បានជូនពរដល់ប្រតិភូអមដំណើរទាំងអស់ ឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕អត្ថបទ ឆុន វីរៈ