
កំពតអ្នកតាវត្តធ្វើអ្នកកាប់ដើមត្នោតអោយឈឺធ្ងន់តែបែបន់ទៅអ្នកឈឺបានធូនិងសែនព្រេននៅកន្លែងដើមត្នោតអ្នកកាប់ដើមត្នោតទាំង8នាក់ដែលគេស្គាល់ថាជាបុគ្គលិកក្រុមហ៊ុនឯកជនអគ្គិសនីទូកមាសបានកាប់ដើមត្នោតចាស់ៗដាំអមសងខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ដែលមានអាយុកាលជាង100ឆ្នាំមុនកាលពីថ្ងៃទី17/18ខែសីហាឆ្នាំ2026នោះ។ទោះបីបុគ្គលិកទាំង8នាក់ដោះលែងក្រៅឃុំដោយការឃ្លំមើលរបស់តុលាការក៍ដោយប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះគឺឈ្មោះខៀវសុណាអាយុ46ឆ្នាំជាបុក្គលិកអគ្គិសនីទូកមាសមានស្រុកកំណើតនៅភូមិសំព័រឃុំត្រពាំងសាលាខាងលិចស្រុកបន្ទាយមាសត្រូវបានឈឺធ្ងន់ហើយត្រូវបានសាច់ញាតបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសវៀតណាម។តែអ្នកជំងឺមានអាការះប្លែកៗទើបមានការទស្សទាយមើលថាអ្នកឈឺរូបត្រូវបានអ្នកតា-កក្រហមធ្វើអោយឈឺរឿងកាប់ដើមត្នោតអង្គជុំព្រៃទប់_ទើបនៅព្រឹកថ្ងៃទី7ខែកញ្ញានេះក្រុមសាច់ញាតអ្នកឈឺដោយអ្នកតាវត្តធ្វើយកបាយនំចំណីមកសែនថ្វាយបែបន់អង្វអ្នកតាកំធ្វើអោយអ្នកកាប់ដើមត្នោតឈឺ។លាវសារឹមត្រូវជាម្ដាយមីងអ្នកឈឺនិយាយថាឈ្មោះខៀវសុណាធ្វើការខាងអ្នកអគ្គិសនីទូកមាសតែគ្មានម្ដាយឪពុកអីទេហើយរឿងកាប់ដើមត្នោតនោះគាត់ធ្វើតាមគេបញ្ជាដែរទេតែអ្វើដែលយកនំចំណីមកសែនថ្ងៃនេះកឺអ្នកឈឺត្រូវបានបែបន់បានអូស្រាលបន្តិចហើយទើបនាំគ្នាមកសែននិងអង្វអ្នកតាទុកជីវិតអោយក្មួយប្រុសម្ដងទៅព្រោះគ្នាគ្មានម្ដាយឪពុកទេ។































