គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល  រៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយមេគ្រួសារបក្ស នៅភូមិជន្លូស

(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល ដោយមានកញ្ញា ស៉ឹង កុសល់ សមាជិកគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល សហការជាមួយក្រុមការងារចុះជួយមូលដ្ឋានភូមិជន្លូស បានរៀបចំកិច្ចប្រជុំ និងចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន៤១គ្រួសារស្ថិតនៅសាខាគណបក្សប្រជាជនកម្ពុជាភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានភូមិចំនួន០៧នាក់ ក្នុងនោះមានស្ត្រី០៥នាក់ ក្រុមការងារថ្នាក់ឃុំចំនួន០២នាក់ និងមេគ្រួសារបក្សចំនួន ៤១នាក់ ក្នុងនោះមានមេក្រុមបក្សចំនួន០២គ្រួសារ។

ក្នុងឱកាសនោះកញ្ញា ស៉ឹង កុសល់ សមាជិកគណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល និងក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព តាមរយៈឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល ដើម្បីឧបត្ថម្ភជូនដល់មេគ្រួសារបក្សទាំង៤១នាក់។ ក្នុងនោះ មេគ្រួសារបក្សក្នុង១នាក់ទទួលបានថវិកាចំនួន២០,០០០ រៀល ខណៈមេក្រុមបក្សទទួលបានថវិកាចំនួន៣០,០០០ រៀល ដោយមានថវិកាចំណាយសរុបចំនួន៨៤០,០០០ រៀល។

កិច្ចប្រជុំ និងសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន៤១គ្រួសារ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងរួសរាយរាក់ទាក់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការការងារដែលបានកំណត់។ លើកទឹកចិត្តដល់មេគ្រួសារបក្សទាំង៤១គ្រួសារសូមផ្សព្វផ្សាយបន្ថែមទៀតពាក់ព័ន្ធទៅនឹងអ្នកមិនទាន់ចុះឈ្មោះបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះឱ្យបានទាន់ពេលវេលា ប្រសិនបើអត្តសញ្ញាណប័ណ្ណហួសសុពលភាព សូមអញ្ជើញទៅធ្វើឱ្យបានលឿនបំផុត។