
(កំពង់ធំ )÷ លោក សាយ គឹមឡម បានឱ្យដឹងថាកាហ្វេគឺជាភេសជ្ជៈដ៏មានរសជាតិឈ្ងុយឆ្ងាញ់និងមានប្រជាប្រិយភាពសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ
លោកអភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះក្នុងពិធីកាត់ខ្សែបូសម្ពោធ ហាងកាហ្វេថ្មី (K’FAE Stoung
Wing Shop ) សាខាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៦។
ជាមួយគ្នានេះលោក សាយ គឹមឡម សម្ដែងការសាទរក្រៃលែងជាមួយលោក ចាន់ សុបបញ្ញា ដែលបានបើកសម្ពោធហាងកាហ្វេនៅក្នុងឱកាសនេះដែលជាសញ្ញាណថ្មីមួយទៀតរបស់ស្រុកស្ទោង ដែលទទួលបានហាងកាហ្វេ ប្រេនក្នុងស្រុក និងជាមុខមាត់ថ្មីដែលបង្ហាញយ៉ាងជាក់ច្បាស់ពីការរីកចម្រើនបស់ស្រុកស្ទោងផងដែរ។

លោកបន្ថែមថា ក្នុងមួយថ្ងៃបើយើងទទួលទានកាហ្វេក្នុងបរិមាណសមរម្យវាអាចជួយឱ្យខួរក្បាលសកម្ម កាត់បន្ថយភាពងងុយគេង និងបង្កើនល្បឿនប្រតិកម្មរបស់រាងកាយ ជួយដុតខ្លាញ់និងសម្រកគីឡូ ជំរុញដំណើរការរំលាយអាហារ និងជួយដល់ប្រសិទ្ធភាពនៃការហាត់ប្រាណ ប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង ជំងឺថ្លើម និងមហារីក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។
ជាមួយគ្នានេះលោក ចាន់ សុបញ្ញា ដែលជាម្ចាស់ហាង បានសម្តែងភាពសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកដល់លោក សាយ គឹមឡម ដែលបានឆ្លៀតពេលដ៏មមាញឹកកសម្រាប់ចូលរួមក្នុងវិធីដ៏វិសេសវិសាលនេះ ជាពិសេសលោកបានអំពាវនាវដល់ ពុក ម៉ែ បង ប្អូន ដែលនិយមកាហ្វេសូមជួយគាំទ្រនូវប្រេនថ្មី ជាBRAND យីហោកាហ្វេក្នុងស្រុក ឱ្យបានគ្រប់គ្នាដែលមានទីតាំងស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង




































