
ឧត្តរមានជ័យ៖ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីប្រកាសទទួលស្គាល់សមាជិកថ្មីជាង ៤០០នាក់ ព្រមទាំងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋាន និងរចនាសម្ព័ន្ធដឹកនាំគណបក្សក្រុង-ស្រុក ដើម្បីពង្រឹងប្រព័ន្ធការងារនយោបាយ និងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសិង្ហបណ្ឌិត គុន គីម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាគណបក្សយ៉ាងច្រើនកុះករ។

ការរៀបចំពិធីនេះឡើង គឺស្ថិតក្នុងកាលានុវត្តភាពនៃការអនុវត្តតាមមគ្គុទ្ទេសក៍ និងគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណង៖
ពង្រឹងកម្លាំងសាមគ្គី និងសមត្ថភាពដឹកនាំ៖ កសាង និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់មូលដ្ឋានឲ្យមានរវៃភាព និងភាពរឹងមាំ។
បង្កើនប្រសិទ្ធភាពនៃការឆ្លើយតប៖ លើកកម្ពស់គុណភាពការងារចុះមូលដ្ឋាន និងការសម្របសម្រួលរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់។
ពង្រីកសក្តានុពលសមាជិក៖ ផ្ទុកនិងបណ្តុះបណ្តាលសមាជិកថ្មីឲ្យយល់ដឹងច្បាស់អំពីលក្ខន្តិកៈ គោលការណ៍នយោបាយ និងស្មារតីបម្រើជាតិ និងប្រជាជនដោយស្មោះត្រង់។
ការកសាងរចនាសម្ព័ន្ធ និងការបន្ថែមសមាជិកថ្មីនាពេលនេះ រៀបចំឡើងដើម្បីធានាថា គណបក្សប្រជាជនកម្ពុជានៅតែជាបង្អែកដ៏រឹងមាំ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការ ក៏ដូចជាសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ៕ដោយ សួន ពិសិត



































