
(គូឡាឡាំពួរ)៖ លោកស្រី Siti Hasmah Mohamad Ali ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានទទួលមរណភាពនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងអាយុ ១០០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាម CNA ដោយផ្អែកលើការដកស្រង់ការចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានឱ្យដឹងថាលោកស្រី Siti Hasmah Mohamad Ali បានទទួលមរណភាពនៅឯមន្ទីរពេទ្យ National Heart Institute នៅម៉ោង៩៖២០នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងនៅគូឡាឡំាពួរ)។
លោកស្រី Hasmah បានប្រារព្ធខួបកំណើតឈានចូលវ័យ ១០០ឆ្នាំកាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះ។ លោកស្រី Hasmah បានរៀបការជាមួយលោក Mahathir ចាប់តាំងពីឆ្នាំ១៩៥៦ ហើយអ្នកទាំង២ បានប្រារព្ធខួបអាពាហ៍ពិពាហ៍៧០ឆ្នាំកាលពីខែសីហាកន្លងទៅ។ លោក Mahathir បច្ចុប្បន្នមានអាយុ១០១ឆ្នាំ ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០៕




























