លោក សាន់ ទូច សមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះពិនិត្យការងារសន្តិសុខនិងសណ្ដាប់ធ្នាប់ និងសួរសុខទុក្ខកងកម្លាំងទាំងបី នៅតាមទីតាំងវត្តចំនួន ៣ ក្នុងមូលដ្ឋានឃុំត្រពាំងក្រសាំង

នៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សាន់ ទូច សមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះពិនិត្យការងារសន្តិសុខនិងសណ្ដាប់ធ្នាប់ និងសួរសុខទុក្ខកងកម្លាំងទាំងបី នៅតាមទីតាំងវត្តចំនួន ៣ ក្នុងមូលដ្ឋានឃុំត្រពាំងក្រសាំង ព្រមទាំងបាននាំយកថវិការបស់លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងក្រសាំង ដើម្បីឧបត្ថម្ភជូនកងកម្លាំងដែលបានចូលរួមបំពេញភារកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ជាក់ស្តែង កងកម្លាំងតាមវត្តនីមួយៗ ទទួលបានការឧបត្ថម្ភដូចខាងក្រោម៖១. វត្តអង្គរុនកម្លាំងប៉ុស្តិ៍នគរបាល៖ ៥នាក់កម្លាំងប្រជាការពារភូមិ៖ ៥នាក់ថវិកាឧបត្ថម្ភ៖ ១០០,០០០ រៀល២. វត្តត្រពាំងគងកម្លាំងប៉ុស្តិ៍នគរបាល៖ ៥នាក់កម្លាំងប្រជាការពារភូមិ៖ ១២នាក់ថវិកាឧបត្ថម្ភ៖ ១០០,០០០ រៀល៣. វត្តពញាគុកកម្លាំងប៉ុស្តិ៍នគរបាល៖ ៥នាក់កម្លាំងប្រជាការពារភូមិ៖ ៤នាក់ថវិកាឧបត្ថម្ភ៖ ១០០,០០០ រៀលសរុបកងកម្លាំងដែលបានចូលរួមនៅតាមវត្តទាំងបី មានចំនួន ៣៦នាក់ និងថវិកាឧបត្ថម្ភសរុបចំនួន ៣០០,០០០ រៀល។ក្នុងឱកាសនេះ តាងនាមឱ្យកងកម្លាំងទាំងបីវត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ រស់ សុភារ៉ាវី ដែលបានយកចិត្តទុកដាក់ និងឧបត្ថម្ភថវិកាជូនកងកម្លាំង។ សូមគោរពជូនពរលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។