
ខេត្តកោះកុង
រដ្ឋបាលស្រុកមណ្ឌលសីមា
លោកស្រី រិន គន្ធា អភិបាលរងស្រុក និងលោកស្រី សុង រំដេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមពិភាក្សាជួយគ្រួសារស្ត្រីរងគ្រោះ ឈ្មោះ ថុន សុផាម៉ៃ អាយុ ៣៦ឆ្នាំ (សម្រាលកូនរួចស្លាប់ ទារកក៏ស្លាប់ដែរ) បន្សល់កូនស្រី ៤នាក់ ជាមួយឪពុក សុង សុផល អាយុ ៤៤ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជីវភាពខ្វះខាត ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
• លោកជំទាវបានណែនាំឱ្យជំរុញកូនស្រីទាំងពីរឱ្យចូលរៀនវិញ ហើយបើចង់ធ្វើការនៅរោងចក្រ សូមទំនាក់ទំនងតាមរយៈរដ្ឋបាលស្រុកមណ្ឌលសីមា។
នៅសាលប្រជុំ(ក) សាលាខេត្តកោះកុង
ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក។




































