
(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មបន្ថែម កានៅថ្ងៃសុក្រ លើបណ្តាញហិរញ្ញវត្ថុរបស់ក្រុមហាម៉ាស (Hamas) ដោយកំណត់គោលដៅលើសមាជិកជាន់ខ្ពស់នៃស្លាបយោធារបស់ក្រុមនេះ អ្នករៃអង្គាសប្រាក់ ២ នាក់នៅប្រទេសបារាំង និងស្ថាប័នចំនួន ២ ទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
ក្រសួងរតនាគារអាមេរិក បានបញ្ជាក់ថា វិធានការទណ្ឌកម្មនេះបានលាតត្រដាងពីប្រព័ន្ធហិរញ្ញវត្ថុដ៏ស្មុគស្មាញជាច្រើនឆ្នាំ ដែលបានលួចផ្ទេរប្រាក់ជាង ២ លានដុល្លារទៅឱ្យក្រុមហាម៉ាស តាមរយៈអង្គការសប្បុរសធម៌ក្លែងក្លាយ និងបណ្តាញរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដើម្បីគេចពីការតាមដានរបស់អាជ្ញាធរ។
សមាជិកក្រុមហាម៉ាសដែលរងទណ្ឌកម្មនេះ មានឈ្មោះថា សាលីម អាប់ឌុលឡោះ សាលីម អាល់ហ្សាក់ (Saleem Abdallah Saleem al-Zaq) ជាមេបញ្ជាការរងកងវរសេនាតូចនៃស្លាបយោធាហាម៉ាស ប្រចាំតំបន់ហ្គាហ្សា។ លោកជាអ្នកគ្រប់គ្រងបណ្តាញហិរញ្ញវត្ថុ ដែលបានប្រើប្រាស់សេវាផ្ទេរប្រាក់ និងកាបូបអេឡិចត្រូនិកគ្រីបតូជាច្រើន ដើម្បីបញ្ជូនប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅកាន់កងពល អាល់កាសាម (Al-Qassam Brigades) របស់ក្រុមហាម៉ាស៕




























