
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ដឹកនាំដោយលោក នូ តារាមុន្នី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយចំនួន ១គ្រួសារ នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
ស្រ្តីរងគ្រោះដែលទទួលបានអំណោយមនុស្សធម៌នាពេលនេះ មានឈ្មោះ ឡាច យឿន អាយុ ៧០ឆ្នាំ ជាស្ត្រីចាស់ជរា និងមានជំងឺប្រចាំកាយ រស់នៅភូមិសាមគ្គី សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

នៅក្នុងឱកាសនោះ លោក នូ តារាមុន្នី ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខដោយក្តីនឹកលឹក និងអាណិតអាសូរដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង និងអ្នកមានជំងឺប្រចាំកាយ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់អាហារ ដោយមិនបានដឹង ឬមិនបានជួយជ្រោមជ្រែងនោះឡើយ។
សមាជិកគ្រួសារទទួលបានអំណោយមនុស្សធម៌រួមមាន៖
អង្ករ ២៥ គីឡូក្រាម,មី១ កេស,ត្រីខ១ យួរ
ទឹកស៊ីអ៊ីវ១ យួរ ជំនួយមនុស្សធម៌ទាំងនេះ មិនត្រឹមតែបានរួមចំណែកសម្រាលបន្ទុកជីវភាពបណ្ដោះអាសន្នរបស់គ្រួសារលោកយាយ ឡាច យឿន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល៕ ដោយ សួន ពិសិត





























