លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំសហការីចូលរួមសូត្រមន្តវេនបិណ្ឌទី១២ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តករណីដើម និងជាវេទបិណ្ឌទី ៤ របស់រដ្ឋបាលស្រុកស្ទោង

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង បានដឹកនាំមន្ត្រីរាជការ បុគ្គលិកប្រតិបត្តិការ និងសហការី ចុះចូលរួមក្នុងពិធីកាន់បិណ្ឌជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ ដើម្បីចូលរួមចំណែកថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅវត្តករណីដើម ស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះលោកបានរំលេចឃើញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងព្រះមន្ត្រីសង្ឃនៃសាលាអនុគណស្រុកស្ទោង ក៏ដូចជាព្រះមន្ត្រីសង្ឃនៃ ព្រះអនុគណស្រុកស្ទោងជាពិសេសរវាងរដ្ឋបាលស្រុកស្ទោងជាមួយព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្តករណីដើម ដែលបាននឹងតែងតែរួបរួមការគ្នាធ្វើកិច្ចការមនុស្សធម៌ជាមួយពលរដ្ឋក្នុងមូលដ្ឋានក្នុងទិដ្ឋភាពដែលពលរដ្ឋជួបឧបទ្ទវហេតុឬគោះអាសន្នផ្សេងៗ។

លើសពីនេះគឺការរួមសហការក្នុងការកសាងរូបសំណាក់ធ្នូសទោង ដែលជានិមិត្តរូបនៃស្រុកស្ទោង ដែលនឹងប្រតិស្ថាននៅទីតាំងច្រមុះជ្រូកផ្លូវបំបែកមុខសាលាស្រុកស្ទោង ក្នុងពេលឆាប់ៗខាងមុខ ដែលសាងពីថ្មភក់ និងមានតម្លៃសរុបប្រហែលជិត៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកបានបន្ថែមទៀតថា រូបសំណាក់ធ្នូសទោងនេះ ជាសមិទ្ធផលដែលកើតឡើងដោយការរួបរួមសហការ និងសាមគ្គីយ៉ាងស្អិតរមួតបំផុតរវាងពុទ្ធចក្រ និងអាណាចក្រ ជាពិសេសរវាងរដ្ឋបាលស្រុកស្ទោង និងព្រះគ្រូ លោកអាចារ្យ គណៈកម្មការវត្តករណីដើម បានលះបង់សព្វបែបយ៉ាងទាំងកម្លាំងធនធាន ការរៀបចំ្យមានព្រឹត្តិការណ៍ប្រណាំងទូកលក្ខណៈប្រពៃណីរបស់អ្នកស្រុកស្ទោង នៅស្ទឹងស្ទោង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងបង្កលក្ខណៈកម្សាន្តសប្បាយរីករាយជូន ពលរដ្ឋនៅក្នុងមូលដ្ឋានជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីសូត្រមន្តវេនបិណ្ឌ១២ ក្នុងឱកាសនោះលោក អភិបាលស្រុក បានប្រគេននូវ ទេយ្យទាន បច្ច័យដល់ព្រះសង្ឃ បច្ច័យសម្រាប់កសាង និងបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ និងចែកទានដល់ប្រជាពលរដ្ឋ និងកុមារដែលបានអញ្ជើញនៅក្នុងកម្មវិធីនេះ ព្រមមទាំងឧបត្ថម្ភដល់កងកម្លាំងនិងប្រជាការពារសរុបទឹកប្រាក់ចំនួន៣.៦៦០.០០០រៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង