
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក លោកស្រី ក្រុមប្រឹក្សាឃុំ និងគណៈកម្មាធិការគណបក្សឃុំត្រពាំងក្រសាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភរបស់លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងក្រសាំង ប្រគល់ជូនវីរកងទ័ពឈ្មោះ អឿង តុងហេង អត្តលេខ ២៨០៤១៩ នៃកងការពារព្រំដែន កងពលលេខ ៥០២ ដែលកំពុងបំពេញភារកិច្ចនៅទិសចរិយា ស្រុកសំឡូត ខេត្តបាត់ដំបង និងមានស្រុកកំណើតនៅភូមិកណ្ដាល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ថវិកាឧបត្ថម្ភសរុបមានចំនួន ២៥០.០០០ រៀល រួមមាន៖
លោកជំទាវ រស់ សុភារ៉ាវី ចំនួន ១០០.០០០ រៀល។
រដ្ឋបាលឃុំត្រពាំងក្រសាំង ចំនួន ១០០.០០០ រៀល។
លោក ផូ ធូ មេភូមិរងភូមិកណ្ដាល ចំនួន ៥០.០០០ រៀល។

































