
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក លោកស្រី ក្រុមប្រឹក្សាឃុំ រួមជាមួយលោក លោកស្រី ជាគណៈកម្មាធិការគណបក្សឃុំត្រពាំងក្រសាំង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារជាតិ និងទឹកដីនៅតំបន់ជួរមុខ ហើយបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់ លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងក្រសាំង រួមជាមួយថវិកាពីរដ្ឋបាលឃុំ និងសប្បុរសជន ប្រគល់ជូនវីរកងទ័ពចំនួន ៣នាក់ ដូចខាងក្រោម៖
១. ឈ្មោះ ណុប ង៉ែត សុខស៊ីណាត
អត្តលេខ៖ ១៨០៧៤៤ កងចល័ត ឈរជើងនៅតំបន់ព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ថវិកាឧបត្ថម្ភរួមមាន៖
លោកជំទាវ រស់ សុភារ៉ាវី ចំនួន ១០០,០០០ រៀល
រដ្ឋបាលឃុំត្រពាំងក្រសាំង ចំនួន ១០០,០០០ រៀល
លោក ភី ប៊ុនសៀន ចំនួន ២០,០០០ រៀល
សរុប៖ ២២០,០០០ រៀល
២. ឈ្មោះ ទឹត្យ សម្បត្តិ
ជាកងទ័ពឈរជើងនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ កងពលលេខ ៥០១។ មានស្រុកកំណើតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ថវិកាឧបត្ថម្ភរួមមាន៖
លោកជំទាវ រស់ សុភារ៉ាវី ចំនួន ១០០,០០០ រៀល
រដ្ឋបាលឃុំត្រពាំងក្រសាំង ចំនួន ១០០,០០០ រៀល
លោកមេភូមិ និងមេភូមិរងភូមិទឹកថ្លា ចំនួន ៥០,០០០ រៀល
លោក ភី ប៊ុនសៀន ចំនួន ២០,០០០ រៀល
សរុប៖ ២៧០,០០០ រៀល
៣. ឈ្មោះ សៀង សម្បត្តិ
អត្តលេខ៖ ១៧៨៨៦២ ឈរជើងនៅតំបន់មុំបី ខេត្តស្ទឹងត្រែង។ មានស្រុកកំណើតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ថវិកាឧបត្ថម្ភរួមមាន៖
លោកជំទាវ រស់ សុភារ៉ាវី ចំនួន ១០០,០០០ រៀល
រដ្ឋបាលឃុំត្រពាំងក្រសាំង ចំនួន ១០០,០០០ រៀល
លោកមេភូមិ និងមេភូមិរងភូមិទឹកថ្លា ចំនួន ៥០,០០០ រៀល
លោក ភី ប៊ុនសៀន ចំនួន ២០,០០០ រៀល។































