ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងក្រសាំង លោក លោកស្រី គណៈកម្មាធិការគណបក្សឃុំត្រពាំងក្រសាំង បានអញ្ជើញនាំយកទ័យទានរបស់ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកជនពិសេស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាទី ទៅប្រគេនព្រះសង្ឃក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

នៅថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយទទួលបានការណែនាំពីសំណាក់លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្រពាំងក្រសាំង លោក លោកស្រី គណៈកម្មាធិការគណបក្សឃុំត្រពាំងក្រសាំង បានអញ្ជើញនាំយកទ័យទានរបស់ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកជនពិសេស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាទី ទៅប្រគេនព្រះសង្ឃក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។
ការនាំយកទ័យទាននេះ បានប្រគេនជូនព្រះសង្ឃចំនួន ៣វត្ត រួមមាន៖

១. វត្តអង្គរុន

២. វត្តត្រពាំងគង

៣. វត្តពញាគុក
ក្នុងមួយវត្ត ប្រគេនទ័យទានចំនួន ២០០,០០០រៀល ដូច្នេះសរុបថវិកាទាំង៣វត្ត មានចំនួន ៦០០,០០០រៀល (ហុកសិបម៉ឺនរៀលគត់)។