(SAO PAULO)៖ ប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រេស៊ីល ដោយយកឈ្នះលើសមាជិកព្រឹទ្ធសភាស្ដាំនិយម លោក Flavio Bolsonaro នៅក្នុងការបោះឆ្នោតជុំទី២ កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលទ្ធផលបោះឆ្នោតដែលស្ទើរជិតរាប់អស់ លោក Lula ទទួលបានការគាំទ្រ ៥១,៨ភាគរយនៃសន្លឹកឆ្នោតបានការទាំងអស់ ខណៈលោក Flávio Bolsonaro ទទួលបានការគាំទ្រ ៤៨,២ភាគរយ។ តាមរយៈជ័យជម្នះនេះដែរ លោក Lula នឹងបន្តកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលមួយអាណត្តិទៀតដែលជាអាណត្តិទី៤របស់លោក។
នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ១៩៨៩មក ដែលបេក្ខជនម្នាក់បានបរាជ័យក្នុងការបោះឆ្នោតជុំទី១ តែបែរជាអាចឈ្នះនៅក្នុងការបោះឆ្នោតជុំទី២ ដោយផ្ដួលលោក Flávio Bolsonaro ជាសម្ព័ន្ធមិត្តម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
លោក Lula ត្រូវបានរំពឹងថានឹងបន្តដឹកនាំប្រេស៊ីលចាប់តាំងពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣០៕




























