(ការ៉ាកាស)៖ លោកស្រី Maria Corina Machado ដែលមេដឹកនាំគណបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា បាននិយាយថា សហរដ្ឋអាមេរិកបានស្នើឱ្យប្រទេសនេះ រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងឆ្នាំ២០២៧ ជាពេលវេលាមួយលោកស្រីដែលធ្លាប់គាំទ្រកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។

លោកស្រី Machado បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានដាក់ចេញនូវជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ ដែលបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៧ ដោយបន្ថែមថា លោកស្រីធានាថាប្រជាជនវ៉េណេស៊ុយអេឡាទាំងអស់ដែលមានសិទ្ធិ នឹងអាចចូលរួមបោះឆ្នោតបាននាពេលអនាគត។
នេះគឺជាសារសំខាន់លើកដំបូងរបស់លោកស្រី Machado តាំងពីត្រឡប់ចូលស្រុកវិញកាលពីចុងសប្តាហ៍មុន។ ទីក្រុងវ៉ាស៉ីនតោនបានលើកឡើងថា លោកស្រី Machado មានសិទ្ធិពេញលេញក្នុងការរស់នៅវ៉េណេស៊ុយអេឡា ប៉ុន្តែលោក ត្រាំ ក៏បានថ្លែងកោតសរសើរផងដែរចំពោះលោកស្រី Delcy Rodriguez ដែលកំពុងកាន់តំណែងជាប្រធានាធិបតីស្តីទី។ រដ្ឋបាលលោក ត្រាំ គាំទ្រការចរចារវាងរដ្ឋាភិបាលលោកស្រី Rodriguez និងក្រុមប្រឆាំងនានា ដោយមិនរាប់បញ្ចូលគណបក្ស Vente Venezuela របស់លោកស្រី Machado ជុំវិញការកែទម្រង់ក្រុមប្រឹក្សាបោះឆ្នោត និងតុលាការកំពូលវ៉េណេស៊ុយអេឡា មុនពេលរៀបចំការបោះឆ្នោតថ្មី៕



























