
ខេត្តកោះកុង៖ ថ្ងៃសុក្រ ទី៣០ខែតុលាឆ្នាំ២០២៦ក្រុមការងារថ្នាក់ស្រុកនៃរដ្ឋបាលស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងលោក ជួន ភារ៉េត អភិបាលរងស្រុក និងលោក អ៊ិន វិជ្ជា អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានប្រើប្រាស់គ្រឿងចក្រឈូសឆាយដឹកអាចម៍ដីចេញកែលម្អបញ្ហាទឹកហូរលិចលើកំណាត់ផ្លូវជាតិលេខ ៤៨ និងដោះស្រាយបញ្ហាប្រឈមសុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ។
លោកប៉ែនប៊ុនឈួយអភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមានិងក្រុមការងារស្រុកមណ្ឌលសីមាយកទុកដាក់ការងារជូនប្រជាពលរដ្ឋពេលប្រជាពលរដ្ឋលំបាកយ៉ាងណាក៏លោកប៉ែនប៊ុនឈួយអភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមានិងក្រុមការងារស្រុកមណ្ឌលសីមាយកចិត្តទុកការងារបម្រើប្រជាពលរដ្ឋយ៉ាងល្អក្នុងមូលដ្ឋានស្រុកមណ្ឌលសីមាខេត្តកោះកុង៕












































