
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier នៅទីក្រុងប៉េកាំង នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានប្រាប់ថា ចិនសង្ឃឹមថាអាល្លឺម៉ង់នឹងរក្សាគោលនយោបាយចំពោះចិន ដែល «សមហេតុផល ជាក់ស្តែង និងរាក់ទាក់» ហើយសហភាពអឺរ៉ុប (EU) អាចធ្វើការជាមួយចិនក្នុងទិសដៅដូចគ្នានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ស៊ី ជីនពីង ថា ចិនតែងតែចាត់ទុក EU ជាដៃគូ ហើយបានពង្រីកទំនាក់ទំនងជាមួយប្លុកនេះ «ដោយស្មារតីស្មោះត្រង់ និងឆន្ទៈល្អ»។ លោកបន្តថា ក្នុងទំនាក់ទំនងចិន-EU កិច្ចសហប្រតិបត្តិការមានច្រើនជាងការប្រកួតប្រជែង ហើយការឯកភាពគ្នាក៏មានច្រើនជាងភាពខុសគ្នាដែរ។ ប្រធានាធិបតីចិនរូបនេះបានបញ្ជាក់ទៀតថា ដរាបណាភាគីទាំងពីរនៅតែរក្សាភាពជាដៃគូ និងប្រកាន់ខ្ជាប់ការសន្ទនាប្រកបដោយសមភាព ភាពខុសគ្នា និងបញ្ហានានានឹងអាចដោះស្រាយបានជានិច្ច៕





























