
(ប៉េកាំង)៖ គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia។ នេះបើយោងតាមសេចក្ដីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី៥ របស់បក្ស ដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋស៊ីនហួ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦។
បញ្ជីឈ្មោះនេះ ក៏រួមបញ្ចូលផងដែរនូវអតីតមន្ត្រីយោធា លោក Liu Zhenli, អតីតអ្នកការទូតជាន់ខ្ពស់ លោក Liu Jianchao, អតីតរដ្ឋមន្ត្រីឧស្សាហកម្ម, លោក Jin Zhuanglong និងអតីតប្រធាននិយតករមូលបត្រចិន លោក Yi Huiman។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គណបក្សបានដកលោក Li Yunze អតីតប្រធាននិយតករហិរញ្ញវត្ថុរបស់ចិន ចេញពីតំណែងបក្សផងដែរ៕





























