(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Wall Street Journal នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកបានរាយការណ៍ថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីរាយការណ៍របស់ Wall Street Journal កើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានរាយការណ៍ពីសូរសំឡេងផ្ទុះជាច្រើននៅលើកោះ Qeshm ដែលមានទីតាំងនៅក្នុងតំបន់ច្រកសមុទ្រ Hormuz។ ដោយផ្អែកលើក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Wall Street Journal បានឱ្យដឹងទៀតថា នេះជាការវាយប្រហារចុងក្រោយបំផុតមួយដែលស្ថិតនៅក្នុងចំណោមការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ទ្រង់ទ្រាយតូចរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
តាមសារព័័ត៌មានអាមេរិកនេះដដែល ការវាយប្រហារលើខាងត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយតូច និងមានគោលដៅរក្សាការសម្ងាត់ ធ្វើដូច្នេះដើម្បីចៀសវាងការបញ្ជូន សញ្ញាពីចេតនាណាមួយក្នុងការចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់។ ក៏ប៉ុន្តែ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកភ្លាមៗមិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយនោះទេ៕



























