
(វ៉ាស៊ីនតោន)៖ លទ្ធផលបោះឆ្នោតពាក់កណ្ដាលអាណត្តិចេញផ្សាយជាបណ្ដើរៗដោយបណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញថាគណបក្សប្រជាធិបតេយ្យបានឈ្នះអាសនៈភាគច្រើនដើម្បីគ្រប់គ្រងព្រឹទ្ធសភា ខណៈត្រូវបានព្យាករថាអាចនឹងឈ្នះអាសនៈភាគច្រើនគ្រប់គ្រងសភាតំណាងរាស្ត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយសារព័ត៌មានអាមេរិក CNN និង New York Times បានបង្ហាញថាគណបក្សប្រជាធិតេយ្យបានឈ្នះអាសនៈចំនួន ៥១ នៅក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុបចំនួន ១០០។ នេះមានន័យថាព្រឹទ្ធសភាបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ។ បន្ថែមពីលើនេះ CNN ក៏បានព្យាករដែរថាគណបក្សប្រជាធិបតេយ្យនឹងឈ្នះអាសនៈភាគច្រើនដើម្បីគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកផងដែរ។
លទ្ធផលបោះឆ្នោតបែបនេះនឹងបើកផ្លូវឱ្យគណបក្សប្រជាធិបតេយ្យអនុវត្តការតាមដានយ៉ាងតឹងរ៉ឹងលើរបៀបវារៈនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ៕































