រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរយ៉ាងអធិកអធមនូវ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលប្រារព្ធធ្វើឡើងនៅឯវិមានឯករាជ្យខេត្ត ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក គីម រិទ្ធី អភិបាលខេត្ត ។ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។៩ វិច្ឆិកា ២០២៦ចែករំលែកការរៀបចំពិធីដ៏មានអត្ថន័យនេះឡើង គឺក្នុងគោលបំណងសំខាន់ៗពីរ៖ រំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការទទួលបានឯករាជ្យដ៏ពេញលេញពីអាណានិគមបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ -ឧទ្ទិសកុសល និងរំឭកគុណបំណាច់ដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងហ៊ានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី សុខសន្តិភាព និងការពារប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ។ដោយសួន ពិសិត







































