ឯ.ឧ កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា និស្សិតកម្ពុជាទាំង ១២៨ នាក់ ដែលបានបញ្ចប់ការសិក្សាខាងជំនាញកសិកម្មនៅប្រទេសអុីស្រាអែល ហើយពិបាកធ្វើដំណើរត្រឡប់មកមាតុភូមិវិញ ដោយសារការរីករាលដាលជម្ងឺCovid19 នឹងធ្វើដំណើរមកដល់កម្ពុជាវិញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៦ៈ០០ ព្រឹក តាមជើងយន្តហោត្រង់ពីអ៊ីស្រាអែលមកកម្ពុជា។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងៈ ១០ៈ៤៥ យប់ ជើងយន្តហោះដដែលនេះ នឹងដឹកជញ្ជូននិស្សិតកម្ពុជាខាងជំនាញកសិកម្មចំនួន ២៥០ នាក់ផ្សេងទៀត ត្រលប់ទៅបន្តការសិក្សានៅប្រទេសអុីស្រាអែលវិញ៕
































