វិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ប្រទេសថៃបានប្រកាសថា បេក្ខភាពវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន២ក្នុងចំណោមបេក្ខភាពចំនួន ៧ បានសាកល្បងដោយជោគជ័យលើសត្វហើយកំពុងឈានទៅរកការសាកល្បងលើមនុស្ស។
នាយកវិទ្យាស្ថានលោកវេជ្ជបណ្ឌិត ណាកន ព្រឹមស៊ី បាននិយាយថា បេក្ខភាពវ៉ាក់សាំងពីរ ដែលចូលដល់ការសាកល្បងដំណាក់កាលទី ២ លើមនុស្ស គឺវ៉ាក់សាំង mRNA ដែលត្រូវបានបង្កើតឡើង ដោយមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំងជូឡា VRC (Chula VRC) និងវ៉ាក់សាំង ឌីអិនអេ ដែលបង្កើតឡើងដោយក្រុមហ៊ុនបាយអូណេត អាស៊ី ( BioNet-Asia) ។
មជ្ឈមណ្ឌលជូឡាVRC រំពឹងថា គំរូវ៉ាក់សាំង mRNA របស់ខ្លួន នឹងត្រូវធ្វើការសាកល្បង នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំក្រោយ។គំរូវ៉ាក់សាំង mRNA ដំបូងនឹងត្រូវបានសាកល្បងលើអ្នកស្ម័គ្រចិត្ត ៧២ នាក់ ហើយប្រសិនបើការធ្វើតេស្តជោគជ័យ គំរូដើមរបស់វ៉ាក់សាំងនេះ នឹងចូលដល់ការសាកល្បងលើមនុស្ស នៅដំណាក់កាលទី ២ លើមនុស្សចំនួន ៦០០ នាក់។
ជាមួយគ្នានេះដែរបេក្ខភាពចាក់វ៉ាក់សាំងចំនួន ៥ ផ្សេងទៀត កំពុងធ្វើតេស្តលើសត្វ៕
































