នាយឧត្តមនាវី អ៊ុក សីហា និងលោកឧកញ៉ា ហេង សុវណ្ណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ពលរដ្ឋជួបការលំបាកចំនួន៥០គ្រួសារនៅស្រុកព្រៃនប់

 ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍  ១១ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ខែ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមនាវី ឯក អ៊ុក សីហា មេបញ្ជាការ មូលដ្ឋានសមុទ្រ និងលោក ឧកញ៉ា ហេង សុវណ្ណា (ហ៊ឹន ត្រឹង) លោកជំទាវ ហ៊ួត ស៊ីថា ព្រមទាំង សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ចំនួន១៥ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ហេង សុវណ្ណា (ហ៊ឹន ត្រឹង)  ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាកម្មាធិការកណ្តាលថ្នាក់ជាតិ  និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ-ឯកឧត្តម ជាម ហ៊ីម សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធាន  គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។ បាននាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន  ៥០ គ្រួសារមកពីភូមិចំនួន៥ គឺ៖ ភូមិអុងក្នុង  ភូមិអុងក្រៅ ភូមិថ្មធំ និងភូមិរា ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រួមដំណើរដោយលោកវរ:នាវីឯក ថោង បាន សមាជិកក្រុមការងារចុះជួយឃុំរាម និងលោក ម៉ាក់គន្ថារ៉ាន់ និង លោក វ៉ែន វ៉ាន់ណារ៉ារិទ្ធិ ជាសប្បុរសជន បានចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន ៥០គ្រួសារនៅក្នុងវត្ត ស្មាច់ដែង ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តម នាយឧត្តមនាវី ឯក អ៊ុក  សីហា មេបញ្ជាការ  មូលដ្ឋាន  សមុទ្រ  និងជាសមាជិកគណៈកម្មាធិការ កណ្តាលថ្នាក់ជាតិ  ចុះជួយខេត្តព្រះសីហនុ  ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួបនិងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋសម្តេចតេជោក៏បានបន្តដំណើរទៅជួបប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់ នៅខេត្តមួយចំនួនទៀតផងដែរ ។

លោកជំទាវ ហ៊ួត ស៊ីថា បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលពុំបានទុកប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយ ចំនួន នៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសាជំនន់ទឹក ភ្លៀង និងបានជួយដោះស្រាយប្រជាពល រដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ រួមជាមួយគោលនយោបាយគាំពារសង្គមដើម្បីជួយដល់កម្មករ កម្មការិនី ជាដើម ។ល។

លោកជំទាវ ហ៊ួត ស៊ីថា បានថ្លែងអំណរគុណដល់ សប្បុរសជនដែលជា ម្ចាស់អំណោយដូចជា៖  លោក វរ:នាវីឯក ថោង បាន , លោក ម៉ាក់ គន្ថារ៉ាន់ , លោក វ៉ែន វ៉ាន់ណារ៉ារិទិ, លោក កែវ វ៉េត និង លោក  ស៊ុយ សំអឿន ជាដើម លោក ជំទាវក៏បាន  ថ្លែង អំណរគុណ ដល់ បងប្អូនកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំង អស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងកាតជួយ  ការពារភូមិ ឃើញុំមាន សុវត្ថិភាព ជូនប្រជាពល  អោយមានសុខសន្តិភាពនៅក្នុងមូលដ្ឋាននេះ។

ដូចគ្នានេះដែរ  លោក វរ:នាវីឯក  ថោង បាន   ,  លោក  ម៉ាក់ គន្ថារ៉ាន់ និង លោក វ៉ែន វ៉ាន់ណារ៉ារិទិបានមានប្រសាសន៍ ស្រដៀង គ្នាថា៖  ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់ មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ជាក់ស្ដែងនាថ្ងៃនេះ លោក  ឧកញ៉ា និង  ក្រុមការងារ បាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០ គ្រួសារ ដែលមកពីភូមិចំនួន៥  ស្ថិតនៅ ក្នុងឃុំរាម ស្រុកព្រៃនប់។

អំណោយ ដែលចែកជូននៅពេលនេះ មានចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០ គីឡូ, មី១កេស ,ម៉ាស់១ដុំ ម៉ុងមួយ  ជាអំណោយ  របស់ ឯកឧត្តម នាយឧត្តមនាវីឯក អ៊ុក  សីហា  រួម និង ថវិកា៥ម៉ឺនរៀល ដែលជា អំណោយ  របស់  ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោក ឧកញ៉ា ហេង សុវណ្ណា ហៅ(ហ៊ិន ត្រឹង)បានមានប្រសាសន៍ថា៖ អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បង ប្អូន បានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេស ជាតិ កំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមាន ផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ ។

ក្នុងនោះដែរ លោកឧកញ៉ា ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជម្ងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និង ត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើ អនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ១៩ ក៏ដូចក្នុងសហគមសំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល  និងអនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។

លើសពីនេះទៀត  លោក ឧកញ៉ា  ហេង សុវណ្ណា  និង លោកជំទាវ ហ៊ួត ស៊ីថា បានឧបត្ថម្ភថវិកាជូនកម្លាំងនគរបាលប៉ុស្តិ៍ និង កម្លាំង ប្រជាការពារ ឃុំរាម ប្រធានភូមិ និងអាចារ្យគណៈកម្មការ និងអ្នកអនាម័យនៅក្នុងវត្តសរុបចំនួន ៣០នាក់ ។ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ។

ចំណែក ឯកឧត្តម នាយឧត្តមនាវី ឯក អ៊ុក សីហា  មេបញ្ជាការ មូលដ្ឋាន សមុទ្រ និងជាសមាជិកគណៈកម្មាធិការ កណ្តាលថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ បាន ឧបត្ថម្ភ ទ្វារចំនួន ២  គ្រោង (២សម្រាប់) សម្រាប់ ដាក់នៅ មហាចេតីយ៍  ឧបត្ថម្ភ ស៊ីម៉ង់ត៍ ទម្ងន់១០ តោន និងខ្សាច់ចំនួន ២ឡានធំ សម្រាប់ ចាក់សាប នៅក្នុង បរិវេណ វត្តស្មាច់ដែងផងដែរ៕ ដោយ ៖ មនោរាហ៍