សម្ដេច ហ៊ុន សែន ថ្លែងថា តំណាងរាស្ត្រម្នាក់ បានលាប់ជំងឺកូវីដ-១៩ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យឡើងវិញ

ខេត្តសៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា តំណាងរាស្ត្រម្នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា បានលាប់ជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើងវិញ។

សម្ដេចតេជោបានថ្លែងដូច្នេះ នៅពិធីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ដោយឡែកពាក់ព័ន្ធព្រឹត្តិការណ៍”សហគមន៍២៨វិច្ឆិកា” សម្ដេចតេជោ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ការឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ១៤នាក់ហើយ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្តចំនួន ១ករណីទៀត ដែលអាចកើនដល់១៥នាក់៕