ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ទី៨ ខែធ្នូ ឆ្នាំ២០២០ នេះ នឹងចុះត្រជាក់ខ្លាំងជាលើកទី១ ចន្លោះពី១៧ ដល់ ២៧អង្សាសេ ទៅតាមភូមិសាស្ត្រនីមួយៗនៅទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុនាពេលនេះ ដោយសារឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់មកពីប្រទេសចិន ដែលនឹងរំកិលចុះមកក្រោមជាលំដាប់ ហើយនៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ វានឹងរំកិលចុះមកដល់ភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំងផងដែរ។
ស្ថានភាពបែបនេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤ ដល់ទី ៧ ខែធ្នូ រួមមាន ៖
១ ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ។
* សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ។
២ ៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ។
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ។
៣ ៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ។
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ។
ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេស កងកម្លាំងនគរបាល និងកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាននៃកម្ពុជា សូមយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕
































