ខេត្តមណ្ឌលគិរី ៖ រយៈពេញ១សប្ដាហ៍ទី៣ នៃមករា ឆ្នាំ ២០២១នេះ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃ និងជីវៈចម្រុះរបស់មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានទទួលវគ្គបណ្ដុះ បណ្ដា លបំប៉នបន្ថែមទៅលើជំនាញផ្នែកស្រាវជ្រាវសត្វក្រពើភ្នំ នៅ ក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានកញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWF ជាគ្រូ ឧទ្ទេសនាម។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងសិក្សាពីលក្ខណៈជីវសាស្ត្រនិងប្រភេទរបស់ក្រពើភ្នំ (ក្រពើភ្នំ និងក្រពើទឹកប្រៃ), ការកំណត់អត្តសញ្ញាណរបស់ក្រពើ ដានជើង លាមក ទំហំ និងការវាស់វែង ជាពិសេសបង្ហាញពីលទ្ធផល និងវិធីសាស្រ្តប្រមូលសំណាក និងលាមក។ វគ្គបណ្ដុះ បណ្ដាលនេះក៏បានបង្ហាញផងដែរនូវលទ្ធផលសិក្សាស្រាវជ្រាវសត្វក្រពើភ្នំនៅក្នុងឆ្នាំ២០១៩ និងលទ្ធផលនៃការវិភាគទៅលើលាមករបស់ក្រពើពីការស៊ីចំណីរបស់វា។
សូមជម្រាបថា កម្ពុជា ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងគេបំផុតលើពិភពលោក។ ក្នុងនោះ កម្ពុជា មាននៅសេសសល់ក្រពើភ្នំចន្លោះពី២០០ ទៅ៣០០ ក្បាល ដែលភាគច្រើនមានវត្តមាន នៅខេត្តកោះ កុង និងនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ៕

































