ភ្នំពេញ ៖ តាមរយៈសារជាសំឡេងថ្ងៃទី០៣ ខែមីនានេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាទៅរដ្ឋបាលខេត្តព្រះ សីហនុ រកវិធីទប់ស្កាត់ការចម្លងកូវីដ-១៩ ទៅកាន់ខេត្តផ្សេងទៀតឲ្យមានប្រសិទ្ធភាព ពោលទប់ស្កាត់ការចល័តរបស់ប្រជាជនចេញពីខេត្តព្រះសីហនុ ទៅរាជធានី-ខេត្តផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ប៉ុន្តែ មិនអាចបិទក្រុងបានទេ ត្បិតជាតំបន់នាំចេញ-នាំចូល ទំនិញតាមកំពង់ផែ គឹត្រូវខិតខំទប់ ស្កាត់កុំឲ្យឆ្លងទៅកាន់ខេត្តផ្សេង ដោយធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការដឹកទំនិញចេញចូល។ ជាមួយគ្នានេះ សម្តេច បានប្រាប់ឲ្យបន្តការខិតខំជម្រុញចាក់វ៉ាក់សាំង អ្នកអាទិភាព សម្រាប់ពលរដ្ឋ និងមន្ត្រីរាជការ ពិសេសត្រូវគ្រប់ គ្រងសភាពការណ៍ឲ្យបាន កុំឲ្យរីកពីខេត្តព្រះសីហនុទៅកាន់បណ្ដាខេត្តផ្សេងទៀត។ ពិសេសត្រូវគ្រប់គ្រងជនជាតិចិនចេញចូលក្រុងព្រះសីហនុ ឲ្យបានហ្មត់ចត់ និងអនុវត្តវិធាននៃការចត្តាឡីស័ក ជនជាតិចិនដែលបានត្រឹមត្រូវ។
សូមជម្រាបថា ខេត្តព្រះសីហនុ ជាតំបន់ដែលផ្ទុះកូវីដ១៩ ក្នុងសហគមន៍ ដោយសារជនជាតិចិនឆ្លងកូវីដ១៩ ពីភ្នំពេ ញ ទៅស្នាក់នៅ ខេត្តព្រះសីហនុ។ មកដល់ពេលនេះសណ្ឋាគារ កាស៊ីណូ និងកន្លែងមួយចំនួនទៀត សរុបជិត ៣០ កន្លែង ត្រូវបានអាជ្ញាធរបិទបណ្តោះអាសន្ន ដោយសាររកឃើញ ករណីឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់៕
































