ប.ស.ស. ផ្អាកធ្វើប័ណ្ណសមាជិកជាបណ្តោះអាសន្ន នៅតាមបណ្តារាជធានីខេត្តមួយចំនួន

ភ្នំពេញ ៖ អង្គភាពបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកធ្វើបណ្ណសមាជិក ប.ស.ស. ជាបណ្តោះអាសន្ន នៅតាមបណ្តារាជធានីខេត្តមួយចំនួនដូចជា នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង។ ការផ្អាកនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្នុងអំឡុងពេលព្រឹត្តិការសហគមន៍ ២០កុម្ភៈ៕