មនុស្សប្រុសស្រីវ័យក្មេង២នាក់បានលង់ទឹកស្លាប់ នៅអាងទឹកក្បាលឆាយ

ខេត្តព្រះសីហនុ ៖ មានសេចក្តីរាយការណ៍មកថា មានយុវជនវយ័១៨ឆ្នាំម្នាក់និងក្មេងស្រីវយ័៧ឆ្នាំម្នាក់ទៀត បានលង់ទឹកស្លាប់ ពេលចុះលេងទឹកនៅអាងទឹកក្បាលឆាយ ក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីម៉ោងជិត២ រសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះរួមមាន៖ទី១-ឈ្មោះបួល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ។
ទី២-ឈ្មោះ វុធ ម៉ាសាឡែន ភេទស្រី អាយុ៧ឆ្នាំ (ស្លាប់) ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចថាមូលហេតុ ជនរងគ្រោះបានជិះលើដើមឈើដែលដួលនៅក្នុងទឹក ហើយពេលកំពុងលេងក៏រអិលធ្លាក់ចូលក្នុងទឹកជ្រៅបណ្តាលអោយបាត់ខ្លួនក្នុងទឹក ។

ក្រោយកើតហេតុសមត្ថកិច្ចនិងពលរដ្ឋបានសហការ ចុះរាវរកច្រើនម៉ោង រហូតដល់ម៉ោងជិង៥ល្ងាចថ្ងៃដដែលនេះ ទើបរកឃើញសាកសពទាំង២នាក់។
បច្ចុប្បន្ន ក្រុមគ្រួសារ ឪពុក ម្តាយ ទទួលយកសាកសពកូក ទៅធ្វើបុណ្យតាមប្រពៃណី៕  ដោយ ៖ មនោរាហ៍