ហួសចិត្ត!!! ម៉ូតូមិនឆេះពឹងឲ្យជួយបញ្ឆេះប៉ះចំចោរជិះយកទៅបាត់

ភ្នំពេញ ៖ យុវជនម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ក្រោយពេលដែលជនសង្ស័យ២នាក់បានជិះម៉ូតូរបស់ខ្លួនយកទៅបាត់។យុវជនខាងលើមានឈ្មោះ តត ដេវីត អាយុ១៨ឆ្នាំមុខរបរសិស្សថ្នាក់ទី១២ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីដំណើររឿងមុនពេលក្រោមចោរយកម៉ូតូយកទៅបាត់របស់យុវជនរងគ្រោះខាងលើបានឲ្យដឹងថា៖នៅវេលាម៉ោង១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី៩ខែមិនាឆ្នាំ២០២១ រូបគេបានជិះម៉ូតូម៉ាកស៊ុយស៊ុគីលេតមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GM7045 រួមដំណើរជាមួយមិត្តស្រីរបស់ខ្លួនចេញមកពីដើរលេងបំរុងនិងជូនមិត្តស្រីត្រលប់ទៅផ្ទះវិញ លុះដល់ចំនុចគល់ស្ពានអាកាសស្ទឹងមានជ័យក៏បានជួបគ្រោះថ្នាក់ចរាចរណ៏ជិះម៉ូតូបុកជាមួយមួយនិងឃឿនថ្មបណ្តាលឲ្យដួលម៉ូតូរលាត់ដៃនិងជើងបន្ទាប់់មកក៏នាំគ្នាលើម៉ូតូរួចបញ្ឆេះម៉ូតូរបស់ខ្លួនដោយសារម៉ូតូដែលដួលឈ្លក់សាំំងដេរផងធាក់ផងក៏មិនឆេះ ស្របពេលនោះក៏លេចមុខជនសង្ស័យ២នាក់ដើរចេញពីទូរហ្គេមបាញ់ត្រីមួយកន្លែងនៅខាងក្រោយវត្តស្ទឹងមានជ័យភូមិមច្ឆាខណៈនោះយុវជនរងគ្រោះឈឺជើងផងនោះក៏បានពឹងជនសង្ស័ យទាំង២នាក់ឲ្យជួយបញ្ឆេះម៉ូតូរបស់ខ្លួនបន្ទាប់ពីជនសង្ស័យទាំងនាក់ជួយបញ្ឆេះម៉ូតូយុវជនរងគ្រោះឲ្យឆេះរួចរាល់ស្រាប់តែនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតយុវជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ឲ្យជួយអន្តរាគមន៍ជួយរកម៉ូតូឲ្យរូបគេវិញផង៕