ថ្ងៃនេះ ករណីកូវីដនៅកម្ពុជា រកឃើញឆ្លងថ្មី៣៧នាក់ ជាសះស្បើយ ១៩នាក់ជាសះស្បើយ និងកំពុងសម្រាកព្យាបាល៦៥៨នាក់

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៣៧នាក់ ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ករណីវិជ្ជមានកូវីដថ្មី៣៧នាក់នេះ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះរួមមាននៅរាជធានីភ្នំពេញ ៣៣នាក់ ខេត្តព្រះសីហនុចំនួន៣នាក់ និងខេត្តកណ្តាល១នាក់។

ដោយឡែកករណីជាសះស្បើយចំនួន១៩នាក់ រួមមាន នៅខេត្តព្រះសីហនុ៧នាក់ និងរាជធានីភ្នំពេញចំនួន១២នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១ ៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់ អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕