ថ្ងៃស្អែក នៅភ្នំពេញនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩សម្រាប់មនុស្សអាយុ ៦០ឆ្នាំឡើងទៅ

ភ្នំពេញ ៖ ថ្ងៃស្អែក ទី២៣ ខែមីនា នេះ យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca ជូនពលរដ្ឋវ័យចំណាស់អាយុពី ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅវេលាម៉ោង ៨៖០០នាទីព្រឹក នៅ ១៤ទីតាំង ក្នុងខណ្ឌទាំង ១៤ របស់រាជធានីភ្នំពេញ។

សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងដំណើរការចាក់វ៉ាក់សាំងលើក្រុមមនុស្សវ័យចាស់ដែលជាក្រុមងាយរងគ្រោះខ្ពស់ ហើយបើមានការចម្លងជំងឺកូវីដ-១៩ គឺងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបណ្ដាលឱ្យមានអត្រាស្លាប់ខ្ពស់។

គណៈកម្មការចំពោះកិច្ច បានបញ្ជាក់ថា ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយ នៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុកនៃជំងឺដ៏កាចសាហាវនេះ។

ខាងក្រោមនេះជាទីតាំងទាំង១៤ សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋវ័យ ៦០ឆ្នាំ នៅរាជធានីភ្នំពេញ ៖