ភ្នំពេញ ៖ ស្ត្រីវ័យ ៦២ឆ្នាំម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ ខណៈកំពុងសម្រាកព្យាបាលជំងឺដែលនេះ គឺករណីស្លាប់ទី ៥ហើយ នៅក្នុងប្រទេសកម្ពុជា។
តាមរបាយការណ៍ក្រសួងបញ្ជាក់ថា ស្ត្រីអ្នកជំងឺដែលបានបាត់បង់ជីវិតនេះ មានឈ្មោះ អ៊ិន ម៉ានីតា អាយុ៦២ឆ្នាំ (ជាម្តាយរបស់ ស្រី ពីន តារាកំប្លែងក្រុមនាយក្រឹម) រស់នៅក្រោយផ្សារសឡា ភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ឱ្យដឹងថា រហូតដល់មកដល់ពេលនេះ manអ្នកជំងឺកូវីដ-១៩ ចំនួន ៥នាក់ហើយdEl បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ៖
* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១៕
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

































