ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជិត ២ម៉ឺននាក់

ភ្នំពេញ ៖ ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ម្សិលមិញ បានចាក់ជូនមន្ត្រីរាជការ និងជនគោលដៅនៅទូទាំងប្រទេស បានជិត ២ម៉ឺននាក់។

របាយការណ៍ក្រសយងសុខាភិបាលនៅព្រឹកថ្ងៃទី២ ខែមេសា នេះ បានបង្ហាញថា មានអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង មានចំនួន ១៩,៨៨២នាក់ ក្នុងនោះអ្នកអនុញ្ញាតឱ្យចាក់មានចំនួន ១៩,១០៥នាក់ និងអ្នកមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦៩៦នាក់។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងផងដែរថា ការចាក់វ៉ាក់សាំងទាំង៣ប្រភេទ (ស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់) ចាក់បានជិត ២៩ម៉ឺននាក់ហើយ។