តាមរបាយការណ៍បឋមរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១មានភ្លៀងមូយមេធំលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលអោយប៉ះ ពាល់លើស្រុកចំនួន២នៃខេត្តបាត់ដំបង គឺស្រុករុក្ខគិរី និងស្រុកបាណន់ ដោយខូចខាតផ្ទះសម្បែងរបស់ប្រពលរដ្ខសរុបចំនួន៩៤ខ្នង។
ក្នុងចំណោមផ្ទះដែលទាំង៩៤ខ្នងខាងលើ រួមមាន ខូចខាតធ្ងន់ធ្ងរ១៧ខ្នង, មធ្យមចំនួន៣០ខ្នង, ស្រាលចំនួន៤៧ខ្នង ដោយនៅស្រុករុក្ខគីរី ប៉ះពាល់ទៅលើឃុំចំនួន៤ មានឃុំព្រែកជីក១៦ខ្នង, ឃុំព្រៃត្រឡាចចំនួន៤៨ខ្នង, ឃុំបាសាក់ចំនួន១០ខ្នង, ឃុំស្តុកប្រវឹងចំនួន៦ខ្នង។
ចំណែកនៅស្រុកបាណន់ ប៉ះពាល់១ឃុំ គឺឃុំភ្នំសំពៅ ក្នុងភូមិចំនួន៤ ប៉ះពាល់ផ្ទះចំនួន១៤ខ្នង។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សរងរបួសទេ៕
































