មនុស្ស១១៣នាក់បាត់ខ្លួន និងស្លាប់បានកើនដល់ ៣នាក់ក្នុងគ្រោះរអិលបាក់ដីនៅប្រទេសជប៉ុន

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ ២០២១ បានបញ្ជាក់អោយដឹងថា មនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និងច្រើនជាង១០០នាក់ បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាគ្រោះរអិលបាក់ដីជាច្រើនកន្លែង នៅឯទីក្រុង Atami ភាគកណ្ដាលប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅ។

មន្ត្រីជប៉ុននៅក្នុងតំបន់ម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាមនុស្សម្នាក់ទៀតត្រូវបាន គេទទួលស្គាល់ថាបានស្លាប់ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់៣នាក់ ខណៈមនុស្ស ១១៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ នៅក្នុងទីក្រុង Atami ស្ថិតចម្ងាយ៩០គីឡូម៉ែត្រ ពីនិរតីទីក្រុងតូក្យូ។

មន្ត្រី រូបនេះដដែលបន្ថែមថាភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់, គ្រោះ រអិលបាក់ដី និងល្បាប់ភក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ។
សូមជម្រាបថា បើតាមអាជ្ញាធរជប៉ុន គ្រោះរអិលបាក់ដីក៏បានបង្កឱ្យអគារចំនួន ១៣០ រងការខូច ខាត ផងដែរ រីឯក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការ ជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ ខ្លួន៕