មន្ទីរបញ្ចកោណអាមេរិក កំពុងស្ថិតក្រោមវិធានការ LOCKDOWN ក្រោយផ្ទុះមានហេតុការណ៍ បាញ់ប្រហារមួយ

(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT មុននេះបន្តិចនៅយប់ថ្ងៃ អង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១គឺបានបញ្ជាក់អោយដឹងថា មន្ទីរបញ្ចកោណអាមេរិក កំពុងស្ថិត ក្រោមវិធានការ LOCKDOWN ក្រោយផ្ទុះមាន ហេតុការបាញ់ប្រហារមួយនៅមជ្ឈមណ្ឌលឆ្លង កាត់របស់ខ្លួន (Transit Center)។

ទីភ្នាក់ងារកងកម្លាំងការពារ នៃមន្ទីរបញ្ចកោណ (PFPA) បានស្នើឱ្យសាធារណជនជៀសវាងទៅជិតតំបន់កើតហេតុ ដោយគូសបញ្ជាក់ថា មន្ទីរបញ្ចកោណ នៅពេលនេះកំពុងស្ថិតក្រោមវិធានការបិទខ្ទប់ ដោយសារមានសេចក្តីរាយការណ៍ថា មានមនុស្ស ជាច្រើននាក់ត្រូវបានគេបាញ់ និងរងរបួស ក្នុងនោះរួមទាំងមន្រ្តីប៉ូលីសម្នាក់នៅមជ្ឈមណ្ឌលធ្វើ ដំណើររបស់ខ្លួនផងដែរ។

នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅវ៉ាស៊ីនតោន) PFPA បាននិយាយថា អគារមន្ទីរបញ្ចកោណដែល ជាទីស្នាក់ការកណ្តាល នៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងស្ថានភាពជាប់គាំង ដោយសារតែមានឧប្បត្តិហេតុមួយកើតឡើងនៅស្ថានីយ៍រថភ្លើងក្រោមដីរបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ ព័ត៌មានលម្អិតជុំវិញហេតុការណ៍នេះទេ។

សេចក្តីរាយការណ៍ក្នុងស្រុកដែលមិនបានបញ្ជាក់ប្រភពច្បាស់លាស់បានអះអាងថា មនុស្សជាច្រើន នាក់រួមទាំងមន្រ្តីប៉ូលីសម្នាក់បានរងរបួស បន្ទាប់ពីមានផ្ទុះកាំភ្លើង។

មន្រ្តីម្នាក់ដែលបាននិយាយប្រាប់អ្នកសារព័ត៌មាន Associated Press ក្នុងលក្ខខណ្ឌអនាមិកបាន នលើកឡើងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ ទោះបីជាស្ថានភាពរបស់ពួកគេ នៅ ពេលនេះមិនត្រូវបានគេដឹងក៏ដោយ។

ទោះជាយ៉ាងណា សេចក្តីប្រកាសមួយចេញពីមន្ទីរបញ្ចកោណបានបញ្ជាក់ថា ការបិទខ្ទប់នេះគឺដោយ សារតែ «សកម្មភាពរបស់ប៉ូលីស» ។ រថភ្លើងក្រោមដីត្រូវបានបញ្ជាឱ្យឆ្លងកាត់ស្ថានីយ៍ ដើម្បីឱ្យ ប្រតិបត្តិការរបស់ប៉ូលីសអាចបន្តដោយគ្មានការរាំងស្ទះ៕