(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកនេះគឺបានបញ្ជាក់ថាក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៥៨២នាក់ទៀត និងយានយន្តចំនួន ៥៥៦គ្រឿង បាន ប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប៨៤៧ករណី ព្រមទាំងបានធ្វើការ ផាកពិន័យជាទឹកប្រាក់សរុបចំនួន២២.២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ ពុំមានមនុស្ស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលា ការទេ។
ខាងក្រោមនេះជាសេចក្តីប្រកាស៖































