នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់នៅថ្ងៃទី៩ ខែសីហានេះថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជម្រុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព បានចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា នេះតទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនិមួយៗ គឺបានរៀបចំរួចរាល់អសហើយតាមលក្ខណៈសម្បត្តិ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា ចំពោះវ៉ាក់សាំងអាស្ត្រាហ្សេនីកាសម្រាប់ចាក់ដូសជំរុញ ឬ ដូសទី៣ ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធនៅព្រំដែនកម្ពុជា ថៃ គឺបានដឹកទៅដល់គោលដៅអស់ហើយ។ តាមរបាយការណ៍បញ្ជូនមក គឺយោធភូមិភាគទី៤ នឹងចាប់ផ្តើមចាក់គ្រប់អង្គភាពនៅរសៀលថ្ងៃទី៩ ខែសីហា នេះ ។
សម្តេចពិជ័យសេនាបានបបន្តថា ចំពោះការចាក់ក់សាំងដូសជំរុញ ឬ ដូសទី៣ ជូនកងទ័ពនិងគ្រសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខុមាលភាពរបស់កងកម្លាំងទាំងអស់ក៏ដូចជាអ្នកបំពេញការ ងារដែលស្ថិតក្នុងសភាពមួយដែលចាត់ទុកថាមានហានិភ័យ ។
យើងបានជំរុញដូសទី៣ គឺជាការរួមចំណែកមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លង បានមួយកម្រិតទៀត។ សំខាន់បំផុតបើមានការឆ្លងគឺវាមិនធ្ងន់ធ្ងរ នេះគឺជាការចាំបាច់ណាស់។ ក្នុងពេលដែល ក៏យើងឃើញថា ប្រជាជនក៏មិនទាន់ទទួលវ៉ាក់សាំងអស់ក៏ដោយ ក៏ប៉ុន្តែអ្នកមួយចំនួនដែលឃើញថាមានហានិភ័យត្រូវបំពេញការងារជួយទៅដល់ប្រជាជន។
ជាក់ស្តែងដូចជាអ្នកដែលដំណើរការចាក់វ៉ាក់សាំងធូនប្រជាជន និងអ្នកជួយមើលថែការពារកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការរួមចំណែកក្នុងការដឹកជញ្ជូនទុកដាក់ផ្សេងៗ ដែលទទួលបានដូសទី៣ កាន់តែមានភាពកក់ក្តៅ៕































