គិតត្រឹមព្រឹកថ្ងៃទី០១ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១០.១លាននាក់ ស្លាប់ជាង ២២.៣ម៉ឺននាក់

(កម្ពុជា)៖ តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថាគិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,១៦០,៤២១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២៣,១៥៨នាក់ផងដែរ។ ប្រទេស ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោម សមាជិកអាស៊ានទាំងអស់។

បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេស ម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០៨៩,៨០១នាក់ (ស្លាប់ ១៣៣,០២៣នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៩៨៩,៨៥៧នាក់ (ស្លាប់ ៣៣,៤៤៨នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៧៤៦,២៥៤នាក់ (ស្លាប់ ១៦,៦៦៤នាក់)

* ថៃ ឆ្លងចំនួន ១,២០៤,៧២៩នាក់ (ស្លាប់ ១១,៥៨៩នាក់)

* វៀតណាម ឆ្លងចំនួន ៤៦២ ,០៩៦នាក់ (ស្លាប់ ១១,០៦៤នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៩៩,២៨២នាក់ (ស្លាប់ ១៥,៣៨៩នាក់)

* កម្ពុជា ឆ្លងចំនួន ៩៣,០៥៥នាក់ (ស្លាប់ ១,៩០៣នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៧,៦២០នាក់ (ស្លាប់ ៥៥នាក់)

* ទ្បាវ ឆ្លងចំនួន ១៥,០១៥នាក់ (ស្លាប់ ១៤នាក់)

* ព្រុយណេ ឆ្លងចំនួន ២,៧១២នាក់ (ស្លាប់ ៩នាក់)៕