ប្រទេសថៃថ្ងៃនេះប្រកាសអ្នកឆ្លងថ្មី ១៤.៩៥៦នាក់

បាងកក៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសអ្នកស្លាប់ដោយកូវីដ១៩ចំនួន២៦២នាក់ទៀតនិងមនុស្ស១៤.៩៥៦នាក់បានឆ្លងថ្មីនៅ២៤ម៉ោងកន្លងទៅ។

ក្នុងចំណោមអ្នកឆ្លងខាងលើ ១៤.៦០០នាក់ជាប្រជាជនទូទៅ និង៣៥៦នាក់ជាអ្នកទោសក្នុងពន្ធនាគារ។កាលពីថ្ងៃពុធ អ្នកជំងឺកូវីដ១៩ចំនួន១៧.៩៣៦នាក់ក៏បានជាចេញពីពេទ្យផងដែរ។ថៃមានអ្នកឆ្លងជំងឺនេះសរុប ១.២០៥.៦២៤នាក់ ក្នុងការផ្ទុះកូវីដ១៩រលកបច្ចុប្បន្នអស់ពេលជាង៤ខែមកនេះ ក្នុងនោះ១.០៣១.២៧៨នាក់បានជាចេញពីពេទ្យនិងអ្នកជំងឺស្លាប់មានចំនួន១២.០០៩នាក់៕