(ហ្សាការតា)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃប្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ គឺបានអោយដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាឱ្យអាជ្ញាធរបង្កើនយុទ្ធ នាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បាន ព្រមានអំពីភាពចាំបាច់ក្នុងការបង្កើនការរឹតត្បិតផ្នែកសង្គមនៅក្នុងប្រទេស ចំពេលមានការកើនឡើង នៃករណីឆ្លងដែលបណ្តាលមកពីវិរុសបំប្លែងខ្លួនថ្មី។
ប្រធានាធិបតីលោក Joko Widodo បាន និយាយពេលទៅទស្សនាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៅខាងក្រៅរដ្ឋធានីហ្សាការតាថា «យើងត្រូវការការបង្កើនល្បឿនចាក់វ៉ាក់សាំងដើម្បីទទួលបានភាពស៊ាំជាសហគមន៍ ដែលយើង សង្ឃឹមថាអាចបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ១៩»។
របាយការណ៍របស់ WHO នៅថ្ងៃព្រហស្បតិ៍នេះបានកត់សម្គាល់ថា ការកើនឡើងយ៉ាងខ្លាំង នៃអត្រាស្នាក់នៅមន្ទីរពេទ្យរបស់ឥណ្ឌូនេស៊ី គឺជាក្តីកង្វល់ដ៏ធំមួយ ហើយចាំបាច់ក្នុងការអនុវត្ត វិធានការសុខភាពសាធារណៈ និងការរឹតត្បិតផ្នែកសង្គមក្នុងទ្រង់ទ្រាយធំ៕































