(បាងកក)៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Postបានអោយដឹងថា ក្រសួង សុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,៩៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៣,៥៤៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៤៤៤ករណីទៀត ត្រូវបានរក ឃើញនៅលើអ្នកទោសតាមពន្ធនាគារ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៨៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៧,២៨៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាក ចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,២៩៤,៥២២ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,០៤២នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,១៣៣,០៧៧នាក់។ គិតត្រឹមចុងខែសីហាកន្លងទៅនេះ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៣១.៨លានដូស ក្នុងនោះប្រជាជន ៧.៧៨លាននាក់ ឬស្មើនឹង ១១.២% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕
































