គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១០.៥លាននាក់ ស្លាប់ជាង ២៣.៣ម៉ឺននាក់

(កម្ពុជា)៖ យោង តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានបញ្ជាក់អោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៥៣២,៤៨៣នាក់ហើយ ក្នុងនោះមានអ្នក ស្លាប់ចំនួន ២៣៣,៧៦៩នាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេ ស៊ី។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃ ទី០៧ ខែកញ្ញា ឆ្នាំ២០២១គឺ ៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៣៣,៤៣៣នាក់ (ស្លាប់ ១៣៦,៤៧៣នាក់)

* ហ្វីលីពីន ឆ្លងចំនួន ២,១០៣,៣៣១នាក់ (ស្លាប់ ៣៤,៣៣៧នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៨៦២,១៨៧នាក់ (ស្លាប់ ១៨,៤៩១នាក់)

* ថៃ ឆ្លងចំនួន ១,២៩៤,៥២២នាក់ (ស្លាប់ ១៣,០៤២នាក់)

* វៀតណាម ឆ្លងចំនួន ៥៣៦,៧៨៨នាក់ (ស្លាប់ ១៣,៣៨៥នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤១៧,៩៧១នាក់ (ស្លាប់ ១៥,៩៨៥នាក់)

* កម្ពុជា ឆ្លងចំនួន ៩៥,៨២៨នាក់ (ស្លាប់ ១,៩៧០នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦៨,៩០១នាក់ (ស្លាប់ ៥៥នាក់)

* ទ្បាវ ឆ្លងចំនួន ១៦,០៥៨នាក់ (ស្លាប់ ១៦នាក់)

* ព្រុយណេ ឆ្លងចំនួន ៣,៤៦៤នាក់ (ស្លាប់ ១៥រនាក់)៕